Untitled Document
  Today Monday, September 6, 2010
Untitled Document
Untitled Document
Untitled Document
Detail News
អគ្គិសនី​កម្ពុជា​គ្រោង​ផ្តល់​ចរន្តអគ្គិសនី​ដល់​ប្រជាពលរដ្ឋ​នៅ​ខេត្ត​បាត់ដំបង​តាម​ផ្លូវលំ​
Source From: Radio Australia
ប្រធាន​អគ្គិសនី​កម្ពុជា​ខេត្ត​បាត់ដំបង បានអោយដឹងថា​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ទីជនបទ​​ចម្ងាយ​៤០​គីឡូម៉ែត្រ​ពី​ក្រុង នឹង​ទទួលបាន​ចរន្តអគ្គិសនី​ប្រើប្រាស់​នាពេល​ដ៏​ខ្លី​ខាងមុខ ដែលជា​​តម្រូវការ​មួយ​យ៉ាង​សំខាន់​ដែល​ប្រជាពលរដ្ឋ​កំពុង​ចង់បាន​។ ពី​ខេត្ដ​បាត់ដំបង​លោក សុខ សា​វី​​ធ្វើ​សេចក្ដីរាយការណ៍​ជូន​។​

លោក លឹម ប៊ុនថន ប្រធាន​អគ្គិសនី​ខេត្ត​បាត់ដំបង​បាន​ថ្លែងថា នៅ​ឆ្នាំ​២០១១ ប្រជាពលរដ្ឋ​ខេត្ត​​បាត់ដំបង​ដែល​រស់នៅ​៤០​គីឡូម៉ែត្រ​ពី​ទីក្រុង នឹង​មាន​អគ្គិសនី​ប្រើប្រាស់​គ្រប់​គ្នា ដែល​ជា​ផ្នែក​មួយ​​យ៉ាង​សំខាន់​ក្នុង​ការបង្កើន​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។​

​លោក លឹម ប៊ុនថន បាន​មានប្រសាសន៍​អោយដឹងថា ខេត្ត​បាត់ដំបង និង​ខេត្ត​មួយ ចំនួន​បាន​​ទទួល​គម្រោង​បណ្តាញ​ចែកចាយ​អគ្គិសនី​ជនបទ និង​ខ្សែ​បញ្ជូន​ក្នុង​ក្រប​ខណ្ឌ​ឥណទាន​ពិភព​​លោក ដែល​សម្ពោធ​នៅ​ថ្ងៃ​១៤ ខែកក្កដា​២០០៨ ដែល​ក្នុងនោះ ខេត្ត​បាត់ដំបង​ទទួលបាន​គម្រោង​​ប្រើប្រាស់​ចរន្ត ២២​គីឡូ​វ៉ុល​។​

​លោក​បាន​ថ្លែងថា បច្ចុប្បន្ននេះ ចរន្តអគ្គិសនី​បាន​ពង្រីក​ការផ្គត់ផ្គង់​ដល់​ប្រជាពលរដ្ឋ​បាន ១០​ទៅ ១៥ គីឡូម៉ែត្រ​ពី​ទីក្រុង​ហើយ និង​បន្ត​ពង្រីក​ដល់​៤០​គីឡូម៉ែត្រ​ពី​ទីក្រុង​ហើយ​តំបន់​ខ្លះ​​មាន​សេវាករ​បាន​ទទួល​វិនិយោគ​បន្ត​ដើម្បី​ចែកចាយ​ចរន្ត​ដល់​បងប្អូន​ប្រជាពលរដ្ឋ​តាម​​ផ្លូវលំ​នានា​។​

​ទោះបីយ៉ាងណា ប្រជាពលរដ្ឋ​ដែល​ទទួលបាន​ចរន្តអគ្គិសនី​បាន​ត្អូញត្អែរ​ផង​ដែរ​ក្នុងការ​​ត​ភ្ជាប់​ចរន្តអគ្គិសនី​ប្រើប្រាស់​ពី​សេវាករ ដែល​ម៉ៅ​ត​ពី​រដ្ឋ​មានតម្លៃ​ខុស​គ្នា​ច្រើន កន្លែង​​ខ្លះ ត​ភ្ជាប់​ចរន្ត​ប្រើប្រាស់​ត្រូវ​បង់​២០ ទៅ​៣០​ម៉ឺន​រៀល និង​កន្លែង​ខ្លះ​សេវា​ករទារ​រហូត​​ដល់ ១០០ ទៅ​២០០​ដុល្លារ ហើយ​តម្លៃ​កន្លែង​ខ្លះ​១៣០០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់ និង​​កន្លែង​ខ្លះ​គេ​ទា​១៦០០​រៀល បើ​ប្រៀបធៀប​តម្លៃ​រដ្ឋ​តែ​១០០០​រៀល​ប៉ុណ្ណោះ​។​

​ទោះបី​យ៉ាងណា​លោក លឹម ប៊ុនថន បាន​ថ្លែងថា នេះ​ជា​ការទទួលខុសត្រូវរ​បស់​អគ្គិសនី​​កម្ពុជា​ជាមួយ​សេវា​ករ លោក​មានប្រសាសន៍ថា នឹង​យក​បញ្ហា​ទាំងនេះ​ទៅ​ជម្រាបជូន​​ដល់​អគ្គិសនី​កម្ពុជា ចំណែក​លោក​មិន​មាន​តួនាទី​ដោះស្រាយ​បញ្ហា​ទាំង​នេះ​ឡើយ​៕​



  Untitled Document
Untitled Document
From:
CAMBODIA
Login
User Name Password
forget password? register!
Untitled Document
Featured Properties for Sale

US$170,000

US$1,050

US$145,000

US$200

US$2,000

US$1,070,000

US$160,000

US$80

US$1,500,000
Untitled Document
Featured Properties for Rent

US$650

US$5,000

US$700

US$380

US$700

US$150

US$1,200

US$200

US$400
Untitled Document
Untitled Document
Copyright © 2009 by Khmer Property News. All rights reserved.
Bonna Realty Group | Khmer Beauty | Kounkhmerpit