Untitled Document
  Today Monday, September 6, 2010
Untitled Document
Untitled Document
Untitled Document
Detail News
ក្រុមមន្ត្រី​អង្ក​ការ​សង្គម​ស៊ីវិល​មិន​គាំទ្រ​អំពី​ទីតាំង​សម្រាប់​ធ្វើ​ទីលាន​បាតុកម្ម​
Source From: Radio Australia
សាលាក្រុង​ភ្នំពេញ និង​មន្ត្រី​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ​បានចាប់ផ្តើម​ឈូស​​ឆាយដី​នៅលើ​សួនច្បារ​មួយ ស្ថិតនៅ​ខាងលិច​ស្ពាន​នាគ ដើម្បី​ធ្វើ​កន្លែង​បាតុកម្ម​។ នេះ​គឺជា​​ការធ្វើ​កន្លែង​បាតុកម្ម ដើម្បី​អនុវត្ត​តាម​ច្បាប់​ស្តីពី​ការ​ធើ្វបាតុកម្ម​នៃ​ប្រទេស​កម្ពុជា​។ កញ្ញា​ទូច​​រង្សី រាយការណ៍​ជូន​លោកអ្នក​ស្តាប់​។​

ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​បាន​អបអរសាទរ​ចំពោះ​ការរៀបចំ​ធ្វើ​បាតុកម្ម ប៉ុន្តែ​ថា កន្លែង​សម្តែង​​មតិ​នេះ​គួរតែ​នៅក្បែរ​ស្ថាប័ន​រដ្ឋសភា​។ លោក រ៉ុង​ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯក​​រាជ​បាន​មានប្រសាសន៍ថា ទីកន្លែង​បាតុកម្ម គួរតែ​ធ្វើ​ក្បែរ​កន្លែង​ក្រុម​អ្នកតំណាងរាស្ត្រ​។​

​ជាមួយគ្នានេះ​ដែរ​លោក យ៉េង វីរៈ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​​បាន​លើក​អំពី​ទីតាំង​សមប្រកប​ដែល​គួរតែ​ប្រជាជន​ធ្វើ​បាតុកម្ម​។​

​ការលើក​ឡើង​អំពី​ទីតាំង​ធ្វើ​បាតុកម្ម​នេះ​បាន​ធ្វើឡើង​បន្ទាប់​ពី​សាលាក្រុង​ភ្នំពេញ​បានចាប់ផ្តើម​​ឈូសឆាយ​ដី​ធ្វើ​ទីលាន​បាតុកម្ម​ដែល​ស្ថិត​នៅលើ​សួនច្បារ​ក្នុង​សង្កាត់​វត្តភ្នំ​ខាងជើង​ស្ថានទូត​​អាម៉េរិក​។ ទីលាន​នេះ មាន​ប្រវែង​៥៧​ម៉ែត្រ និង​ទទឹង​២១០​ម៉ែត្រ រៀប​ការ៉ូ និង​មាន​បង្គន់​អា​នាម័យ​​ផង​។​

​យោង​តាម​ច្បាប់​បាតុកម្ម​ដែល​ទើប​បាន​អនុម័ត​នា​ដើមឆ្នាំ​២០១០ នេះ បាន​កំណត់​ថា​រាល់​ខេត្ត​​ក្រុង​ត្រូវ​មាន​ទីលាន​បាតុកម្ម​មួយ​។ លោក យ៉េង វីរៈ បាន​បញ្ចាក់​ទៀតថា សម្រាប់​ភ្នំពេញ​​គួរតែ​មាន​កន្លែង​បាតុកម្ម​២​កន្លែង ដែល​មួយ​ទៀត​នោះ សម្រាប់​បងប្អូន​មក​ពី​បណ្តា​ខេត្ត​មក​​ធ្វើបាតុកម្ម​។​

​មន្ត្រី​សាលាក្រុង​បាន​បញ្ចាក់​ថា ទីលាន​បាតុកម្ម​នេះ​នឹង​សាងសង់​រួចរាល់​ក្នុង​រយៈពេល​៣​ខែ​​ខាងមុខនេះ​៕​



  Untitled Document
Untitled Document
From:
CAMBODIA
Login
User Name Password
forget password? register!
Untitled Document
Featured Properties for Sale

US$145,000

US$800,000

US$75,000

US$240,000

US$43,000

US$650,000

US$1,100,000

US$660,000

US$330,000
Untitled Document
Featured Properties for Rent

US$250

US$800

US$4,500

US$1,000

US$350

US$8,000

US$1,200

US$1,500

US$1,500
Untitled Document
Untitled Document
Copyright © 2009 by Khmer Property News. All rights reserved.
Bonna Realty Group | Khmer Beauty | Kounkhmerpit