Untitled Document
  Today Monday, September 6, 2010
Untitled Document
Untitled Document
Untitled Document
Detail News
តុលាការ​គ្រោង​កាត់ក្ដី​មន្ត្រី​ជាន់ខ្ពស់​ម្នាក់​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុករលួយ​
Source From: Radio Free Asia
មន្ត្រី ជាន់ខ្ពស់​ម្នាក់​នៃ​ក្រសួង​អធិការកិច្ច និង​ឈ្មួញ​ជួញដូរ​ដីធ្លី​ម្នាក់ ប្រឈមមុខ​នឹង​ការផ្ដន្ទាទោស​ក្រោម​បទ ប្រព្រឹត្ត​អំពើ​ពុករលួយ​ស៊ីសំណូកសូកប៉ាន់​។​ ​

តុលាការក្រុង​ភ្នំពេញ​គ្រោង​បើក​សវនាការ​នៅ​ថ្ងៃ​២២ កក្កដា​ខាងមុខនេះ ដើម្បី​កាត់ទោស​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​អធិការកិច្ច​មួយរូប និង​ឈ្មួញ​ដីធ្លី​ម្នាក់ទៀត ពី​បទ​ចោទប្រកាន់​ថា បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ស៊ីសំណូក​ជា​ប្រាក់​ចំនួន ២០​ម៉ឺន​ដុល្លារ ជា​ថ្នូរ​នឹង​ការធ្វើ​របាយការណ៍​ភូតកុហក​ក្រសួង​អធិការកិច្ច និង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​កន្ល​ង​មក​។​

​ជនជាប់ចោទ​ចំនួន ២​នាក់​នោះ​មានឈ្មោះ សេង យៀ​ន មាន​តួនាទី​ជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អធិការកិច្ច​របស់​ក្រសួង អធិការកិច្ច និង​ទំនាក់ទំនង​សភា និង​ព្រឹទ្ធសភា ព្រមទាំង​ឈ្មួញកណ្ដាល​ម្នាក់​គឺ​លោកស្រី ឌី ព្រឹម បាន​រង​ការចោទប្រកាន់​ថា បាន​ឃុបឃិត​គ្នា​ធ្វើ​របាយការណ៍​ភូតកុហក​ថ្នាក់លើ ដើម្បី​រឹប​យក​ដីធ្លី​ចំនួន​ជាង ៥​ហិកតារ​ពី​កសិករ​ឈ្មោះ ហួត សា​រុំ នៅ​ខណ្ឌ​ដង្កោ ជាយ​ទីក្រុង​ភ្នំពេញ​។​

​តុលាការក្រុង​ភ្នំពេញ​បាន​ចោទប្រកាន់​សង្ស័យ ២​នាក់​នេះ តាម​មាត្រា​ទី​៣៨ និង​មាត្រា​ទី​៥៨ នៃ​ច្បាប់ព្រហ្មទណ្ឌ​អន្តរកាល សម័យ​អ៊ុនតាក់ (UNTAC)​។​

​មន្ត្រី​តុលាការ​បាន​អះអាងថា សំណុំរឿង​នេះ​មិន​ទាក់ទង​នឹង​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ទេ ព្រោះ​រឿងហេតុ​នេះ​បាន​កើតឡើង​មុនពេល​ច្បាប់​ប្រឆាំង​អំពើពុករលួយ ត្រូវបាន​អនុម័ត​។​

​ប្រភព​បាន​អះអាង​ថា ដើមបណ្ដឹង​នៃ​សំណុំរឿង​ពុករលួយ​នេះ គឺ​ក្រសួង​អធិការកិច្ច ទំនាក់ទំនង​សភា និង​ព្រឹទ្ធសភា​។​

​មេធាវី​ការពារ​ក្ដី​ឲ្យ​គ្រួសារ​រងគ្រោះ​ជា​កសិករ អ្នកស្រី ហួត សា​រុំ គឺ​លោក កៅ ទី បាន​មានប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​១៩ ខែកក្កដា​នេះ ថា ៖ «​សុំឲ្យ​តុលាការ​ផ្ដន្ទាទោស ជនជាប់ចោទ​ឲ្យបាន​ធ្ងន់ធ្ងរ កុំឲ្យ​មាន​ជា​គំរូ​»​។​

​កសិករ​រងគ្រោះ គឺ​អ្នកស្រី ហួត សា​រុំ អាយុ ៦៥​ឆ្នាំ នៅក្នុង​ខណ្ឌ​ដង្កោ ជាយ​ទីក្រុង​ភ្នំពេញ បាន​ថ្លែងថា ៖ «​គឺ​ត្រូវ​ដាក់​គុក ដាក់គុក​! អត់​មាន​ឲ្យ​សល់​នរណាម្នាក់​ទេ ពីព្រោះ​អ្នកឯង​ធ្វើបាប​ខ្ញុំ​ឆ្អែត​ហើយ​»​។​

​មូលហេតុ​ដែល​នាំឲ្យ​លោក សេង យៀ​ន និង​ឈ្មួញកណ្ដាល​ឈ្មោះ ឌី ព្រឹម បាន​រង​ការចោទប្រកាន់​នោះ គឺ​ដោយសារ​ក្រសួង​អធិការកិច្ច ទំនាក់ទំនង​សភា និង​ព្រឹទ្ធសភា ព្រមទាំង​អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុ​ជា បាន​ស្រាវជ្រាវ​រកឃើញ​ថា លោក សេង យៀ​ន បាន​ទទួល​ប្រាក់​សំណូក​ចំនួន ៤​ម៉ឺន​ដុល្លារ​អាមេរិក​នៅក្នុង​ចំណោម​ប្រាក់​សំណូក​សរុប ២០​ម៉ឺន​ដុល្លារ​អាមេរិក​ពី​ប្រជាពលរដ្ឋ​ចំនួន ១០​នាក់ និង​ឈ្មួញកណ្ដាល​ឈ្មោះ ឌី ព្រឹម កាល​ពី​ចន្លោះ​ឆ្នាំ​២០០៨ និង​ឆ្នាំ​២០០៩​កន្លងទៅ ដើម្បី​ធ្វើ​របាយការណ៍​ភូតកុហក​ក្នុងការ​រឹប​យក​ដីស្រែ​ជាង ៥​ហិកតារ​ពី​កសិករ​ឈ្មោះ ហួត សា​រុំ​។​

​ប្រភព​បានឲ្យដឹងថា ការធ្វើ​របាយការណ៍​ភូតកុហក​ដូច្នេះ គឺ​ក្នុង​បំណង​ដើម្បីឲ្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី​ចេ​ញ​លិខិត​ស​.​ជ​.​ណ​.​មួយ ដើម្បី រឹប​យក​ដីធ្លី​ជាង ៥​ហិកតារ​នោះ ដើម្បី​ជា​ឱកាស​លក់​ឲ្យ​ក្រុមហ៊ុន​មួយ​ក្នុងតម្លៃ​ជាង ៧​លាន​ដុល្លារ​អាមេរិក​ដើម្បី​សាងសង់​រោងចក្រ​។​

​រហូតមកដល់​ពេលនេះ កសិករ​ឈ្មោះ ហួត សា​រុំ កំពុងតែ​កាន់កាប់​ដីស្រែ​នោះ​នៅឡើយ​ទេ ដោយសារ​ដីធ្លី​នោះ​មិន​ត្រូវ​បាន​លក់​នៅ​ឡើយ នៅ​គ្រា​ដែល​បែកការណ៍ ឬ​ធ្លាយ​រឿងអាស្រូវ​។​

​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក សេង យៀ​ន គឺ​លោក ណា​ច គ្រី បាន​មានប្រសាសន៍ថា លោក​មិន​ទាន់​បាន​ទទួល​ដីកា​នៅ​ឡើយ​ទេ ដើម្បី​ចូលរួម​ក្នុង​សវនាការ​នា​ពេល​ឆាប់ៗ​នេះ ៖ «​អត់​បាន​ទទួល​ដីកា​ផង ក្រែងលោ​គាត់​ឈប់​ពឹងពាក់​ខ្ញុំ​!»​។​

​មេធាវី​ការពារ​ក្តី​ឲ្យ​លោកស្រី ឌី ព្រឹម គឺ​លោក ចាន់ វិចិត្រ បាន​មានប្រសាសន៍ថា លោក​ត្រៀម​ខ្លួន​រួចហើយ ៖ «​ដឹង​ការងារ ដែល​ត្រូវ​ការពារ​អី​ម៉េចៗ​ហើយ គាត់​អត់​មាន​កំហុស​ណា៎​!»​។​

​ឯកសារ និង​ប្រភព​ដែល​វិទ្យុ​អាស៊ីសេរី​ទទួលបាន បានឲ្យដឹងថា លោក ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​បានបញ្ចប់​តំណែង​របស់​លោក សេង យៀ​ន កាលពី​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០០៩​កន្លងទៅនេះ គឺ​នៅ​មុនពេល​ដែល​តុលាការក្រុង​ភ្នំពេញ បាន​ចោទប្រកាន់​លោក និង​លោកស្រី ឌី ព្រឹម កាលពី​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១០​។​

​ប្រភព​អ្នកច្បាប់​បានឲ្យដឹងថា បើសិន​តុលាការ​រក​ឃើញ​ថា អ្នក​ទាំង​ពីរ​មាន​ទោស​កំហុស​មែន​នោះ តុលាការ​នឹង​ផ្ដន្ទាទោស​ឲ្យ​ជាប់គុក​ពី ៣​ឆ្នាំ ទៅ ៧​ឆ្នាំ តាម​មាត្រា​ទី​៣៨ ក្រោម​បទ​ស៊ីសំណូក និង​ពី ១​ឆ្នាំ ទៅ ៣​ឆ្នាំ តាម​មាត្រា​ទី​៥៨ ក្រោម​បទ​សូកប៉ាន់​នៃ​ច្បាប់​ព្រហ្មទណ្ឌ​សម័យ​អ៊ុនតាក់​៕​



  Untitled Document
Untitled Document
From:
CAMBODIA
Login
User Name Password
forget password? register!
Untitled Document
Featured Properties for Sale

US$450,000

US$160,000

US$110,000

US$1,000,000

US$1,300

US$110,000

US$55,000

US$550

US$180,000
Untitled Document
Featured Properties for Rent

US$4,000

US$1,200

US$950

US$1

US$2,000

US$3,000

US$2,500

US$2,000

US$1
Untitled Document
Untitled Document
Copyright © 2009 by Khmer Property News. All rights reserved.
Bonna Realty Group | Khmer Beauty | Kounkhmerpit