Untitled Document
  Today Monday, September 6, 2010
Untitled Document
Untitled Document
Untitled Document
Detail News
អ្នកភូមិ​នៅ​ឃុំ​ប៊ូ​ស្រា​ធ្វើ​ពិធីបួងសួង​ឲ្យ​អារក្សអ្នកតា​ព្រៃភ្នំ​ជួយ​ក្នុង​រឿង​ដីធ្លី​
Source From: Radio Free Asia
​អ្នក ភូមិ​ជនជាតិដើម​ព្នង​នៅ​ឃុំ​ប៊ូ​ស្រា ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌលគិរី ចំនួន ៥៨​នាក់ នៅ​ព្រឹក​ថ្ងៃ​២០ កក្កដា​នេះ បាន​នាំគ្នា​ធ្វើ​ពិធី​បួងសួង​មួយ​តាម​ជំនឿ​សុំ​ឲ្យ​អារក្សអ្នក​តាព្រៃ ភ្នំ ជួយ​អ្នក​ភូមិ​ក្នុងការ​ទាមទារ​ដីធ្លី​ចំនួន ៣៥០​ហិកតារ​ដែល​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​មួយ​កំពុង​គ្រប់គ្រង មក​ឲ្យ​អ្នកភូមិ​វិញ​ដើម្បី​ប្រកប​របរ​កសិកម្ម​ចិញ្ចឹមជីវិត​។​ពិធី​នេះ​ធ្វើឡើង​នៅ​តំបន់​ស្រែចម្ការ​ពិត​របស់​អ្នកភូមិ​នៅ​ចំណុច អូរ​លែង​ពូ​លឺ​វ អូរ​រកា​វ ផ្លូវ​ដុត​សំរាម ក្នុង​ភូមិសាស្ត្រ​ឃុំ​ប៊ូ​ស្រា ដោយ​មាន​ការកាប់​ជ្រូក សែន​ស្រា​ពាង ឧទ្ទិស​ដល់​វត្ថុ​ស័ក្ដិសិទ្ធិ​ព្រៃភ្នំ ឲ្យជួយ​ផ្ដល់​យុត្តិធម៌​ដល់​អ្នកភូមិ និង​ផ្ដន្ទា​ជន​ទាំងឡាយ​ណា​ដែល​រំលោភ​បំពាន​សិទ្ធិ​រស់រាន​មានជីវិត​នៃ ក្រុម​ជនជាតិដើម​ភាគតិច​។​

តំណាង​អ្នក​ភូមិ​ឈ្មោះ កប់ នេត្រ មានប្រសាសន៍ថា អ្នកភូមិ​បាន​បញ្ឈប់​ការតវ៉ា​ដោយ​ហិង្សា ហើយ​ធ្វើ​ការទាមទារ​តាមរយៈ​ការតស៊ូ​មតិ​ជា​មួយ​ក្រុមហ៊ុន និង​អាជ្ញាធរ​ពាក់ព័ន្ធ តែ​មិន​មាន​ដំណោះស្រាយ​ណាមួយ​ទទួលបាន​លទ្ធផល​ដល់​ពួកគាត់ ក្នុងការ​ទាមទារ​ដី​មក​វិញ​បាន​នោះទេ ដូច្នេះ​ជម្រើស​របស់​អ្នកភូមិ គឺ​ពឹងផ្អែក​លើ​បារមី​វត្ថុ​ស័ក្ដិសិទ្ធិ​វិញ​។​

​តំណាង​អ្នក​ភូមិ​ដដែល​បាន​បញ្ជាក់ថា ៖ «​គេ​ជឿ គេ​ធ្វើ​ណាស់ ដែល​គេ​ជឿជាក់ ១​រយ ១​ពាន់​ណា៎​!​អ៊ីចឹង​បើសិនជា មិន​ថា​រាជរដ្ឋាភិបាល​ក៏​ដោយ មិន​ថា​ចំពោះ​ក្រុមហ៊ុន​ក៏ដោយ បើ​គាត់​អត់​មាន​យល់ និង​អាណិត​មេត្តា​ដល់​ប្រជាពលរដ្ឋ​ហ្នឹង គាត់​យកទោសយកពៃរ៍ អាហ្នឹង​ក៏​ស្រេច​លើ​គាត់​យល់​ចុះ​!»​។​

​មេឃុំ​ប៊ូ​ស្រា លោក កេង ញ៉ក់ មានប្រសាសន៍ថា លោក​បាន​ចាត់​មន្ត្រី​ភូមិ​ឲ្យទៅ​សង្កេតការណ៍​មើល​ពិធី​ជា​ជំនឿ​របស់​អ្នក ភូមិ​ដែល​មិនមាន​អ្វី​ត្រូវ​រារាំង ឬ​ហាមឃាត់​នោះទេ ក៏​ប៉ុន្តែ​អ្វី​ដែល​អ្នក​ភូមិ​ចោទថា ក្រុម​អាជ្ញាធរ​មិន​បាន​យកចិត្តទុកដាក់​ជួយ​អ្នក​ភូមិ គឺជា​ការ​មិន​ពិត​។​

​លោក កេង ញ៉ក់ បាន​អះអាង​ថា ៖ «​ថា​មួយចំនួន​តូច​មិន​ចូលរួម ហើយ​មិន​សុខចិត្ត​អ៊ីចឹង​ណា៎​! ក្រុមហ៊ុន​គេ​ដោះស្រាយ​គោលនយោបាយ សួរ​គាត់​ផ្ទាល់ៗ​អ៊ីចឹង​ណា៎​!»​។​

​អ្នកភូមិ​ប៊ូ​ស្រា កាលពីដើមឆ្នាំ​២០០៩ បាន​ប្រើ​អំពើហិង្សា​លើកគ្នា​ទៅ​បណ្ដេញ​ក្រុមហ៊ុន​សម្បទាន ដែល​បាន​ចូល​មក​ឈូសឆាយ​ប៉ះពាល់​ទៅ​ដីធ្លី​ស្រែចម្ការ តំបន់​ព្រៃ​គោរពបូជា តំបន់​កប់​សព ដី​ចម្ការ​វិល​ជុំ និង​តំបន់​ព្រៃឈើ​ដែល​អ្នក​ភូមិ​អភិរក្ស​។ បន្ទាប់ពី​ហេតុការណ៍​នោះ ក្រុម​អាជ្ញាធរ​ពាក់ព័ន្ធ តំណាង​ក្រុមហ៊ុន និង​សង្គម​ស៊ីវិល បាន​ចូលរួម​ស្វែងរក​ដំណោះស្រាយ​សន្តិវិធី ដើម្បី​បញ្ចប់​បញ្ហា ក៏​ប៉ុន្តែ​រហូត​បច្ចុប្បន្ន​នេះ​ទំនាស់​នៅតែ​បន្ត​កើតមាន​។​

​អ្នកសម្របសម្រួល​កម្ម​វិធី​ដីធ្លី​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់ សហគមន៍ លោក ម៉ម វុទ្ធី មានប្រសាសន៍ថា អ្នកភូមិ​ជនជាតិដើម​មាន​ប្រពៃណី​រស់​អាស្រ័យ​ដីធ្លី និង​ធនធានធម្មជាតិ​។ ដំណោះស្រាយ​ឲ្យ​អ្នកភូមិល​ក់​ដី​យកប្រាក់ មិន​អាច​ធ្វើឲ្យ​មាន​ដំណោះស្រាយ​ល្អប្រសើរ ដើម្បី​បញ្ចប់​ទំនាស់​ខាងលើ​បាន​ទេ​។​

​លោក ម៉ម វុទ្ធី បានឲ្យដឹងថា ៖ «​មានតែ​ការជំរុញឲ្យ​ប្រជាពលរដ្ឋ ហ្នឹង​លក់​ដី​ឲ្យ​ក្រុមហ៊ុន និង​ដោះស្រាយ​ឲ្យ​លុយ​គោលនយោបាយ តែ​រក្សា​ទុក​ដី​ឲ្យ​គាត់​ប្រកប​របរ​ចិញ្ចឹមជីវិត តាមបែប​ប្រពៃណី​របស់​គាត់​ហ្នឹង វា​អត់​ទាន់​មាន​! អ៊ីចឹង​គាត់​ចេះ​តែ​តាម​ទាមទារ​!»​។​

​តំណាង​អ្នក​ភូមិ​ប៊ូ​ស្រា​ឲ្យដឹងថា កាលពី​ខែ​ឧសភា ឆ្នាំ​២០១០ នៅក្នុង​វេទិកា​ជំនួប​រវាង​ក្រុមហ៊ុន សុក​ហ្វីន ខេ​ស៊ី​ឌី ជាមួយ​អ្នកភូមិ​ជាង ៣០០​នាក់ នៅឯ​កសិដ្ឋាន​ក្រុមហ៊ុន ភាគី​ក្រុមហ៊ុន​ស្នើ​អនុវត្ត​ជំហាន​ទី​២ គឺ​បន្ត​ការឈូសឆាយដី ក៏​ប៉ុន្តែ​អ្នក​ភូមិ​មិន​យល់ព្រម ហើយ​ទាមទារ​ឲ្យ​ដោះស្រាយ​បញ្ចប់​បញ្ហា​ប្រគល់​ដី ៣៥០​ហិកតារ​មក​អ្នក​ភូមិ​រួចរាល់​សិន​៕​



  Untitled Document
Untitled Document
From:
CAMBODIA
Login
User Name Password
forget password? register!
Untitled Document
Featured Properties for Sale

US$2,500,000

US$885,000

US$58,000

US$350,000

US$380

US$170,000

US$180,000

US$3,000

US$270,000
Untitled Document
Featured Properties for Rent

US$2,000

US$1,000

US$1,500

US$350

US$1,500

US$600

US$600

US$500

US$1,800
Untitled Document
Untitled Document
Copyright © 2009 by Khmer Property News. All rights reserved.
Bonna Realty Group | Khmer Beauty | Kounkhmerpit