Untitled Document
  Today Tuesday, September 7, 2010
Untitled Document
Untitled Document
Untitled Document
Detail News
អាជីវករ​ផ្សារ​ទួលគោក​សុំ​អន្តរាគមន៍​ពី​នាយករដ្ឋមន្ត្រី​
Source From: Radio Free Asia
​ក្រុម អាជីវករ​ផ្សារ​ទួលគោក​រាប់សិប​នាក់ នៅ​ព្រឹក​ថ្ងៃ​២៤ កក្កដា​នេះ បាន​មកជួបជុំ​គ្នា​នៅមុខ​ផ្ទះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្បែរ​វិមានឯករាជ្យ ដើម្បី​ស្នើ​ឲ្យ​ប្រមុខ​ដឹកនាំ​ជួយ​ចាត់វិធានការ​បញ្ចប់​ជម្លោះ ដែល​បាន​អូសបន្លាយ ៣​ឆ្នាំកន្លងមក រវាង​អាជីវករ និង​ម្ចាស់​ក្រុមហ៊ុន​វិនិយោគ​ផ្សារ​។

ស្ត្រី​ឈ្មោះ ហេង ច័ន្ទ​ស្រី ដែល​អះអាង​ថា ជា​តំណាងឲ្យ​អាជីវករ​ផ្សារ​ទួលគោក មានប្រសាសន៍ថា វិវាទ​រវាង​ក្រុមហ៊ុន​វិនិយោគ​ផ្សារ​ឈ្មោះ KING FORTUNE INDUSTRY ជាមួយ​អាជីវករ​បាន​កើតមាន ៣​ឆ្នាំ​មកហើយ ប៉ុន្តែ​រហូត​មកដល់ពេលនេះ ពុំទាន់​មាន​ដំណោះស្រាយ​ពី​អាជ្ញាធរ​អាចឲ្យ​អាជីវករ​ទទួលយក​បាន​នៅឡើយ​។​

​តំណាង​រូប​នេះ​ឲ្យដឹងថា ជម្លោះ​ឈានដល់​ការឡើង​មក​សុំ​កិច្ច​អន្តរាគមន៍​ដល់​មុខ​ផ្ទះ​លោក​នាយក រដ្ឋមន្ត្រី កើតឡើង​ដោយសារ​ម្ចាស់​ក្រុមហ៊ុន​វិនិយោគ​ផ្សារ​ទួលគោក មិន​បន្ត​កុងត្រា និង​បាន​ដំឡើង​តម្លៃ​តូប​ខ្ពស់ ដោយ​មិន​សួរ​យោបល់​ពី​ក្រុម​អាជីវករ​ជា​មុន​។​

​អ្នកស្រី ច័ន្ទ​ស្រី បាន​សំណូមពរ​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដូច្នេះ ៖ «​ខ្ញុំ ជា​តំណាង​អាជីវករ បោះឆ្នោត​ឲ្យ​ដូច​តែ​ប្រជាជន​គ្រប់​គ្នា​បោះឆ្នោត​ឲ្យ​សម្ដេច​ដែរ ខ្ញុំ​រងគ្រោះ​ដូច​សម្ដេច​អ៊ីចឹង បាន​ត្រឹម​តែ​គេ​ស្អប់​ទេ ចុង​បំផុត​ខ្ញុំ​ជា​មុខសញ្ញា​របស់​ក្រុមហ៊ុន​ចោទប្រកាន់​ខ្ញុំ ប្ដឹង​ខ្ញុំ​ទៅ​តុលាការ ខ្ញុំ​ធ្វើ​អី​ខុស​? ខ្ញុំ​ជា​តំណាង​អាជីវករ សាលាក្រុង​ក៏​ហៅ​ខ្ញុំ​ទៅ សាលាខណ្ឌ​ក៏​ហៅ​ខ្ញុំ​ទៅ​»​។​

​ចំណែក​ក្រុម​អាជីវករ​ផ្សេងទៀត ក៏​បាន​ស្នើ​ឲ្យ​លោក ហ៊ុន សែន ជួយ​រក​ដំណោះស្រាយ​បញ្ចប់​ជម្លោះ​ឲ្យបាន​ឆាប់ ព្រោះ​បច្ចុប្បន្ន​ម្ចាស់​ក្រុមហ៊ុន​វិនិយោគ បាន​គំរាម​ប្ដឹង​អាជីវករ​ទៅ​តុលាការ និង​មាន​គម្រោង​បណ្ដេញ​ក្រុមអាជីវករ​ឲ្យចេញ​ពី​ស្តង់​នៅ​ថ្ងៃទី​៣០ ខែកក្កដា ខាងមុខ​។​

​ក្រុមអាជីវករ​មាន​សំណូមពរ​ដូច្នេះ ៖ «​ទាមទារ​សុំឲ្យ​មាន​កុងត្រា​វែង សុំ​ឲ្យ​តម្លៃ​នៅ​ដដែល ហើយ​សុំ​ឲ្យ​ក្រុមហ៊ុន​ហ្នឹង​ធ្វើ​អី​ទៅ​ហៅ​អាជីវករ​ទៅ​ប្រជុំ​ផង​...»​។​

​វិទ្យុ​អាស៊ីសេរី​មិនទាន់​អាច​ទំនាក់ទំនង​តំណាង​ក្រុមហ៊ុន​វិនិយោគ ផ្សារ​ទួលគោក ដើម្បី​បំភ្លឺ​ជុំវិញ​ការ​ឡើងមក​តវ៉ា​របស់​ក្រុមអាជីវករ​បាន​ទេ​តាម ទូរស័ព្ទ នៅ​ថ្ងៃ​ទី​២៤ ខែកក្កដា​នេះ​។​

​ប្រធាន​គណៈកម្មការ​ផ្សារ​ទួលគោក លោក សៅ លី​វ៉ន បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ខណ្ឌ ឬ​អាជ្ញាធរ​ក្រុង ជាពិសេស​ប្រមុខ​ដឹកនាំ​សូម​ជួយ​រក​ដំណោះស្រាយ​បញ្ចប់​ជម្លោះ​រវាង ក្រុមហ៊ុន​វិនិយោគ​ផ្សារ និង​អាជីវករ​ឲ្យបាន​ឆាប់​។​

​លោក លី​វ៉ន ឲ្យដឹង​ពី​ដើម​ហេតុ​នាំឲ្យ​កើត​មាន​ជម្លោះ​ដូច្នេះ ៖ «​ទី ១ ខ្ញុំ​ចង់បាន​កុងត្រា ហើយ​តម្លៃ​តូប​នៅ​ដដែល​។ គាត់​តវ៉ា​មួយទៀត គឺ​ក្រុមហ៊ុន​ចង់​ដក​តំណាង​អាជីវករ ៦​នាក់​ចេញ បិទ​តូប​នៅ​ថ្ងៃ​៣០ (​កក្កដា​)​ហ្នឹង​...»​។​

​ទោះយ៉ាងណា​ក៏ដោយ មិន​មាន​កិច្ច​អន្តរាគមន៍​ភ្លាមៗ​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នោះទេ​។ ប៉ុន្តែ​មន្ត្រី​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​២៤ ខែកក្កដា​នេះ បាន​សន្យាថា នឹង​បញ្ជូន​កង្វល់​របស់​អាជីវ​ករ​ដាក់ជូនទៅ​លោកនាយក​រដ្ឋមន្ត្រី​ឲ្យបាន ដឹង នឹង​អន្តរាគមន៍​នៅ​ថ្ងៃ​ច័ន្ទ ទី​២៦ ខែកក្កដា សប្តាហ៍​ខាង​មុខ​៕​



  Untitled Document
Untitled Document
From:
CAMBODIA
Login
User Name Password
forget password? register!
Untitled Document
Featured Properties for Sale

US$65,000

US$110,000

US$60,000

US$350

US$160,000

US$75,000

US$220,000

US$360,000

US$51,000
Untitled Document
Featured Properties for Rent

US$3,500

US$2,300

US$800

US$1,500

US$1,000

US$1,000

US$300

US$3,000

US$350
Untitled Document
Untitled Document
Copyright © 2009 by Khmer Property News. All rights reserved.
Bonna Realty Group | Khmer Beauty | Kounkhmerpit