Untitled Document
  Today Monday, September 6, 2010
Untitled Document
Untitled Document
Untitled Document
Detail News
អាជ្ញាធរ​បណ្ដេញ​អ្នកភូមិ​ចេញពី​ជើងភ្នំ​គូលែន​
Source From: Radio Free Asia
​អង្គការ សិទ្ធិមនុស្ស​នៅ​ខេត្តសៀមរាប បានឲ្យដឹងថា ក្រុម​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៦០​គ្រួសារ​នៅ​ជើងភ្នំ​គូលែន អាច​ប្រឈម​មុខ​នឹង​ការខ្វះ​ដីធ្លី​។​ ​

មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​សៀមរាប បានឲ្យដឹងថា គេ​បាន​ចេញ​សេចក្ដីជូនដំណឹង​ទៅ​ក្រុម​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ នៅ​ភូមិ​ត្បែង​ខាងលិច ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ដែល​ចេះ​តែ​នាំគ្នា​ចូល​មក​ច្រើនឡើងៗ ធ្វើ​សកម្មភាព​កាប់​រាន​ដុត និង​ហ៊ុមព័ទ្ធ​យក​ដី​ព្រៃ​របស់​រដ្ឋ នៅ​តំបន់​ការពារ​ជិត​ជើងភ្នំ​គូលែន​ទៅ​ធ្វើជា​កម្មសិទ្ធិ​ឯកជន និង​តាំង​ទីលំនៅ​ថ្មី​នោះ ឲ្យ​រុះរើ​ចាកចេញ​ទៅ​វិញ​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខនេះ​។​

​លោក ទា គឹម​សុទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្តសៀមរាប បាន​មានប្រសាសន៍​កាលពី​រសៀល​ថ្ងៃអាទិត្យ​ទី​២៥ ខែកក្កដា​ថា ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​រួម​នឹង​អាជ្ញាធរ​ខេត្ត​សៀមរាប បាន​ចេញប្រកាស និង​ដីកា​ដកហូត​ដី​តំបន់ទ្រនាប់​ភ្នំ​គូលែន នៅ​ភូមិ​ត្បែង​ខាងលិច ឃុំ​ត្បែង ស្រុក​បន្ទាយស្រី​ចំនួន​១២៤៧​ហិកតារ ដើម្បី​បង្កើត​ជា​ស្ថានីយ​ផ្សព្វផ្សាយ និង​ស្ដារ​ព្រៃឈើ​ឡើងវិញ ដោយ​មិន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ចូល​ទៅ​កាន់កាប់​ដី​តំបន់​នោះ​ជា​ដី សម្បទាន​សង្គមកិច្ច​បា​ន​ទេ​។​

​លោក ទា គឹម​សុទ្ធ មានប្រសាសន៍​ដូច្នេះ ៖ «​ឥឡូវ​ហ្នឹង​ក្រសួង​កសិកម្ម នោះ​មិន​អនុញ្ញាត​ឲ្យធ្វើ​ជា​ដី​សម្បទាន​សង្គមកិ​ច្ច​ទេ កាលណា​យើង​អភិវឌ្ឍ​ព្រៃឈើ យើង​ធ្វើ​អី​អត់​កើត​។ ឥឡូវ​ហ្នឹង​មាន​លិខិត​របស់​ក្រសួង​ហើយ ខ្ញុំ​អនុវត្តតាម​លិខិត​របស់​ក្រសួង តាម​វិធានការ​ពី​អភិបាលខេត្ត​ដែរ​។ ជា​លាយល័ក្ដ​អក្សរ​ត្រូវ​ប្រកាស​ជូនដំណឹង​អ៊ីចឹង​ឯង ឲ្យ​គាត់​ជ្រាប​ជា​ព័ត៌មាន​មុន អ្នក​ដែល​នៅ​គាត់​មិន​ព្រម​រុះរើ​ចេញ​ហ្នឹង ចាត់វិធានការ​តាម​ផ្លូវច្បាប់​»​។​

​កាលពី​ថ្ងៃ​ទី​២១ ខែកក្កដា ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប បាន​ចេញ​សេចក្ដីជូនដំណឹង​មួយ ដល់​ក្រុម​ប្រជាពលរដ្ឋ ដែល​គេ​យល់ថា បាន​នាំ​គ្នា​កាប់​រាន​ដី​ព្រៃ​របស់​រដ្ឋ ចូល​ទៅ​សង់​ទីលំនៅ​ទាំងនោះ ឲ្យ​រុះរើ​ចាក​ចេញ​ក្នុង​រយៈពេល ១៥​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ចេញ​សេចក្ដីជូនដំណឹង​នោះ​។​

​ទោះយ៉ាងណា ក្រុម​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ រស់នៅ​ទីនោះ​កំពុង​មាន​ការព្រួយបារម្ភ​ថា ពួកគេ​នឹង​មិន​មាន​ដី​កន្លែង​ផ្សេង​ទៀត​រស់នៅ​ទេ​។​

​លោក ធួន នឿម តំណាង​ឲ្យ​ក្រុម​អ្នក​ភូមិ​ត្បែង​ខាងលិច បាន​មានប្រសាសន៍ថា តាម​ការ​ជំរឿន​គឺ​មាន​អ្នកភូមិ​កំពុង​រស់នៅ​ទីនោះ​ចំនួន​១០៥​គ្រួសារ ហើយ​ផ្ទៃដី​ដែល​គេ​រស់នៅ គឺ​ទំហំ​តែ​កន្លះ​ហិកតារ​ប៉ុណ្ណោះ ក្នុង​១​គ្រួសារៗ​។​

​លោក ធួន នឿម បាន​សំដែង​ការព្រួយបារម្ភ​ថា អ្នក​ភូមិ​របស់​គាត់​មិនដឹង​ទៅ​រស់នៅ​ទីណា​ទេ ប្រសិន​បើ​ដល់​ថ្ងៃ​កំណត់​ដែល​គេ​ឲ្យ​រុះរើ​ផ្ទះ​ចាកចេញ​នោះ​។​

​លោក ធួន នឿម មានប្រសាសន៍ ៖ «​ព្រួយបារម្ភ​ត្រង់​ថា ១៥​ថ្ងៃ​គេ​ដេញ​ខ្ញុំ​មិនដឹង​ថា​គិត​យ៉ាងម៉េច មិនដឹង​ទៅ​នៅ​ឯ​ណា​ទៀត​អស់ហើយ​។ សំណូមពរ​ឲ្យតែបាន​នៅ​ដីកន្លែង​នេះ ដែល​រស់នៅ​ទៅ​ហើយ​មិនដឹង​រើ​ទៅ​ណា​មាន​ប្រាក់​ឯ​ណា​ទៀត​ធ្វើ​ផ្ទះ សុទ្ធតែ​ក្រ​ពិតប្រាកដ​មែន​ឡើង​មើល​តាម​ផ្ទះ​មិន​ដែល​មាន​អង្គរ​១​បេ​ទេ មានតែ​២​កំប៉ុង​៣​កំប៉ុង​ទេ គឺ​ធ្វើការ​១​ថ្ងៃ​ហូប​១​ថ្ងៃ ខ្លះ​ជីក​ដំឡូង​ហូប​ទៀត​»​។​

​លោក សួស ណារិន អ្នក​ស៊ើបអង្កេត​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស ADHOC ប្រចាំ​ខេត្ត​សៀមរាប ដែល​បាន​ចុះ​អង្កេត​បញ្ហា​នោះ បាន​មានប្រសាសន៍ថា នៅក្នុង​ចំណោម​ប្រជាពលរដ្ឋ​ដែល​គេ​អះអាង​ជាង​១០០​គ្រួសារ បាន​ចូល​ទៅ​កាន់កាប់​ដី​ភូមិ​ត្បែង​ខាងលិច​នោះ គឺ​មាន​ប្រហែល​ជាង​៦០​គ្រួសារ​ប៉ុណ្ណោះ ជា​អ្នក​ដែល​តាំង​ទីលំនៅ​អចិន្ត្រៃយ៍​ពិតប្រាកដ​។​

​លោក សួស ណារិន បាន​មានប្រសាសន៍ថា ប្រជាពលរដ្ឋ​ដែល​តាំង​ទីលំនៅ​អចិន្ត្រៃយ៍​ពិតប្រាកដ ត្រូវ​គេ​ដឹងថា បាន​ទៅ​រស់នៅ​កាលពី​ឆ្នាំ​២០០៧ ហើយ​ពួកគេ​មាន​ស្ថានភាព​ក្រីក្រ​។ លោក​សំណូមពរ​ឲ្យ​អាជ្ញាធរ គួរផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ដល់​ប្រជាពលរដ្ឋ​ដែល​តាំង​ទីលំនៅ​ពិត ប្រាកដ នៅពេល​បណ្ដេញ​ពួកគេ​ឲ្យ​ចាកចេញ​ពី​ដី​ព្រៃ​របស់​រដ្ឋ​។​

​ដីកា​លេខ​១០២​សសរ របស់​សាលាខេត្ត​សៀមរាប ចុះ​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០០៦ បាន​សម្រេច​ដក​ហូត​ផ្ទៃដី​ទំហំ​១២៤៧​ហិកតារ នៅ​ភូមិ​ត្បែង​ខាងលិច ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ដើម្បី​ស្ដារ និង​អភិវឌ្ឍ​ព្រៃឈើ​ឡើងវិញ នៅ​តំបន់ទ្រនាប់​ភ្នំ​គូលែន​៕​



  Untitled Document
Untitled Document
From:
CAMBODIA
Login
User Name Password
forget password? register!
Untitled Document
Featured Properties for Sale

US$175,000

US$9,000,000

US$60,000

US$500,000

US$300,000

US$2,500,000

US$600

US$250

US$800
Untitled Document
Featured Properties for Rent

US$3,500

US$25,000

US$3,000

US$800

US$3,500

US$500

US$1,100

US$1,500

US$1,000
Untitled Document
Untitled Document
Copyright © 2009 by Khmer Property News. All rights reserved.
Bonna Realty Group | Khmer Beauty | Kounkhmerpit