Untitled Document
  Today Monday, September 6, 2010
Untitled Document
Untitled Document
Untitled Document
Detail News
កិច្ចប្រជុំ​សមាគម​អ្នក​វាយ​តំលៃ​អចលនវត្ថុ​លើក​ទី​១៦​របស់​អាស៊ាន (Asean AVA 16th Congress) នៅ​ទីក្រុង​បាងកក​ប្ររទ​ស​ថៃ​ប្រកបដោយ​ភាពជោគជ័យ​សំរាប់​កម្ពុជា​
Source From: Bonna Realty Group
អត្ថបទ​ដោយ ស៊ឺន សុន​ ​

កិច្ចប្រជុំ​រវាង​ប្រទេស​ដៃគូ​អ្នកវាយតម្លៃ​អចលនទ្រព្យ​អាស៊ាន​បាន​បើក​កិច្ចប្រជុំ​លើក​

​ទី​១៦ នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ កាលពី​ថ្ងៃ​ទី​២១ ខែកក្កដា កន្លងមក​។ វេទិការ​រយៈពេល​៤​ថ្ងៃនេះ ជា​ការប្រជុំ ពី​ដំណើរការ​វាយ តម្លៃ និង​សក្ដានុពល​នៃ​វិស័យ​អចលនទ្រព្យ​ក្នុង​តំបន់ ការធ្វើ​សហ​ប្រតិ​បត្ដិកា​រ ការពង្រឹង​ស្ដង់ដា និង​គុណភាព​សម្រាប់​ប្រទេស​សមាជិក អាស៊ាន​ទាំង​អស់​។ មិនតែប៉ុណ្ណោះ​កិច្ចប្រជុំ​នេះ​បាន​ផ្ដោត​ការយកចិត្ដទុកដាក់​ទៅ​លើ​ការពង្រឹង​សមត្ថភា​ព​អ្នកវាយតម្លៃ​អចលនទ្រព្យ ប្រកបដោយ​ប្រសិទ្ធិភាព រវាង​អ្នកវាយតម្លៃ​អចលនទ្រព្យ​ជាតិ និង​អន្ដរជាតិ​។​

​វេទិការ​ដ៏​មាន​តម្លៃ​មួយ​នេះ មាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​គណប្រតិភូ​កម្ពុជា លោក នង ពិសិដ្ឋ តំណាង​មកពី​ក្រសួង សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​លោក ស៊ឹង ប៊ុណ្ណា ប្រធាន​សមាគម​អ្នកវាយតម្លៃ​អចលនទ្រព្យ​ជាតិ​កម្ពុជា និង​ជា​នាយក​ក្រុមហ៊ុន​ប៊ុណ្ណា​រៀល​ធី​គ្រុប និង​មន្ដ្រី​ជំនាញ​ផ្នែក​អចល​ទ្រព្យ​កម្ពុជា​ច្រើន​រូប​ទៀត​។

​ក្នុងឱកាស​នោះ​លោក​ប្រធាន ស៊ឹង ប៊ុណ្ណា បាន​និយាយថា កិច្ចប្រជុំ​ដែល​ធ្វើឡើង​នៅ​ប្រទេស​ថៃ​គឺ​មាន​តម្លៃ​ខ្លាំងណាស់​សម្រាប់​ប្រទេស​កម្ពុជា អាច​មាន​ឱកាស​បាន​ធ្វើ​ការផ្លាស់ប្ដូរ​បទពិសោធ​ន៍​ជាមួយ​បរទេស និង​ទទួលបាន​ចំណេះដឹង​ថ្មី​ពី​របៀប​នៃ​ការវាយតម្លៃ អចលនទ្រព្យ​ប្រកបដោយ​ស្ដង់ដា​អន្ដរជាតិ​។ ចំណេះដឹង​ទាំងនេះ​នឹង​អាច​ធ្វើឱ្យ​កម្ពុជា​មាន​អ្នកជំនាញ​ខាង​ផ្នែក​អ​លន​ទ្រព្យ​កើនឡើង ហើយ​អាច​ធ្វើការ ប្រកួតប្រជែង​ជាមួយ​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត​ក្នុង​សមាជិក​អាស៊ាន​។

​លោក​ប្រធាន​រូបនេះ​និយាយថា មិន​យូរ​ជាង​៣​ឆ្នាំ​ទៀត​ទេ​អ្នក​វា​តម្លៃ​អចលនទ្រព្យ​កម្ពុជា​អាច​ទៅ​ធ្វើ​ការវាយតម្លៃ​អចលនទ្រព្យ ប្រទេស​ផ្សេង​ទៀត​បាន ដូច​ដែល​អ្នកវាយតម្លៃ​អចលនទ្រព្យ​បរទេស​អាច​មក​ធ្វើការ​វាយតម្លៃ​នៅ​ប្រទេស​យើង​បាន​។ ពោល​គឺ​ការវាយតម្លៃ​មួយ​ដែល​មាន​គុណភាព​បំផុត​ស្រប តាម​ស្ដង់ដា​អន្ដរជាតិ​។

វេទិការ​សមាគម​អ្នកវាយតម្លៃ​អចលនទ្រព្យ​អាស៊ាន ដែល​ជា​កិច្ចប្រជុំ​រវាង​សមាជិក​ថ្នាក់​ដឹង​នាំ អាស៊ាន​ធ្វើឡើង​រៀងរាល់​ឆ្នាំ​ទៅ​តាម​លំដាប់​នៃ​កិច្ចប្រជុំ​ក្នុង​ការអនុម័ត​ទៅ​ឱ្យ​ប្រទេស​ណាមួយ​។ សូមបញ្ជាក់​ថា កម្ពុជា​ទើបតែ​ចូល​ជា​សមាជិក អ្នក​វាយ តម្លៃ​អចលនទ្រព្យ​អាស៊ាន​បាន​ចំនួន​ពីរ​ឆ្នាំ​ប៉ុណ្ណោះ​។​

ជាមួយ​នឹង​ការលើកឡើង​នេះ​គណប្រតិភូ លោក នង ពិសិដ្ឋ ប្រធាន​តំណាង​មកពី​ក្រសួង​សេដ្ឋកិច្ច​បាន​និយាយថា សារៈសំខាន់​នៃ ការវាយតម្លៃ​នេះ​គឺ​ធ្វើឡើង​ដើម្បី​ការពារ​ការចុះបញ្ជី​អចលនទ្រព្យ​ស្របច្បាប់​នៅ​កម្ពុជា​។ លោក​បន្ដថា កម្ពុជា​នូវ​មិនទាន់​មាន​ការវាយតម្លៃ អចលនទ្រព្យ​ប្រកបដោយ​ស្ដង់ដា​ពិតប្រាកដ​នៅឡើយ​ទេ​ពេលនេះ ប៉ុន្ដែ​កម្ពុជា​ត្រៀម​ខ្លួន​រៀបចំ​ធ្វើឱ្យ​មាន​ស្ដង់ដា​នៅ​ពេល​ដ៏​ខ្លី​ខាងមុខ​។ ហើយ​ពេលនោះ​អ្នកវាយតម្លៃ​អចលនទ្រព្យ​កម្ពុជា​ក៏​អាច​ធ្វើ​ការវាយតម្លៃ​អចលនទ្រព្យ​ក្នុង​ប្រទេស​សមាជិក​អាស៊ាន​ដទៃ​ទៀត​បាន ព្រោះ​ប្រទេស​អាស៊ាន​បាន​ឱ្យ​តម្លៃ និង​ទទួលស្គាល់​កម្ពុជា​ពេញ​ច្បាប់​។

ចំពោះមុខ​បណ្ដា​សមាជិក​សមាគមន៍​អ្នកវាយតម្លៃ​អចលនទ្រព្យ​អាស៊ាន លោក​ប្រធាន ស៊ឹង ប៊ុណ្ណា បានលើកឡើង​ពី​ការលំបាក​នៃ អ្នកវាយតម្លៃ​អចលនទ្រព្យ និង​កង្វះខាត​ធនធានមនុស្ស​នៅ​កម្ពុជា​។ សំណើរ​នេះ​ធ្វើឱ្យ​សមាជិអា​ស៊ាន​ទាំងអស់​មាន​ការគាំទ្រ​លោក​យ៉ាង ខ្លាំង​។ ហើយ​ប្រទេស​ដែលថា ជួយ​ដល់​កម្ពុជា​ដំបូង​បំផុត​គឺ​ប្រទេស​ម៉ាឡេស៊ី និង​ប្រទេស​សាំង​ហ្គា​ពួរ​សម្រេច​ជួយ​កម្ពុជា​ក្នុង​ការបណ្ដុះ បណ្ដាល​ជំនាញ​ផ្នែក​វាយតម្លៃ​អចលនទ្រព្យ​សម្រាប់​កម្ពុជា​នា​ពេល​ឆាប់ៗ​ខាងមុខ​។

ជាង​នេះ​ទៀត​លោក ប្រធាន​សមាគម​រូបនេះ​និយាយថា ផ្លែផ្កា​ដ៏​ធំធេង​បំផុត​មួយទៀត​នោះ​គឺ​សមាជិក​អាស៊ាន​ទាំងអស់​បាន ឯកភាព​បោះឆ្នោត​ឱ្យ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ការទទួល​ពួកគេ​សម្រាប់​ឆ្នាំ​២០១១​ខាងមុខនេះ​។ ទន្ទឹម​គ្នា​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​វិញ​នោះ លោក​ប្រធាន ស៊ឹង ប៊ុណ្ណា ក៏​សូម​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា និង​វិនិយោគគិន​នានា​ក្នុង និង​ក្រៅ​ប្រទេស​មេត្ដា​ជួយ​គាំទ្រ​ក្នុង​ការទទួលស​មាជិក សមាគម​អ្នកវាយតម្លៃ​អចលនទ្រព្យ​អាស៊ាន​ឆ្នាំ​២០១១​។

​ពាក់ព័ន្ធ​នឹង​គុណភាព​នៃ​ការវាយតម្លៃ​អចលនទ្រព្យ លោក ប្រធាន ស៊ឹង ប៊ុណ្ណា អំពាវនាវ​ម្ដង​ហើយ​ម្ដង​ទៀត​ដល់​ក្រុម​មន្ដ្រី​ជំនាញ ផ្នែក​វាយតម្លៃ​អចលនទ្រព្យ និង​សេវាកម្ម​អចលនទ្រព្យ​ទាំងអស់​មេត្ដា​យក​ចិត្ដទុក​ដាក់​ក្នុង​ការពង្រឹងស​ម​ត្ថភាព គុណភាព និង​ព្យាយាម ស្វែងរក​ចំណេះ​បន្ថែម​ដើម្បី​ឱ្យ​ការវាយតម្លៃ​អចលនទ្រព្យ​របស់​ខ្លួន​ឈាន​ចូល​ទៅ​រក​ស្ដង់ដា​អន្ដរជាតិ​និង​អាច​ប្រកួតប្រជែង​ជាមួយ​សមាជិក អាស៊ាន​ទាំង​នោះ​បាន​។



  Untitled Document
Untitled Document
From:
CAMBODIA
Login
User Name Password
forget password? register!
Untitled Document
Featured Properties for Sale

US$330,000

US$180,000

US$100,000

US$3,000,000

US$850,000

US$120,000

US$200,000

US$360,000

US$1,400
Untitled Document
Featured Properties for Rent

US$1,200

US$3,000

US$4,000

US$4,000

US$1,700

US$3,000

US$4,500

US$1,500

US$700
Untitled Document
Untitled Document
Copyright © 2009 by Khmer Property News. All rights reserved.
Bonna Realty Group | Khmer Beauty | Kounkhmerpit