Untitled Document
  Today Tuesday, September 7, 2010
Untitled Document
Untitled Document
Untitled Document
Detail News
ក្ដីបារម្ភ​អំពី​ការ​នាំចូល​សារធាតុបង្កមហារីក Asbestos ច្រើនពេក​នៅ​កម្ពុជា​
Source From: Radio Australia
តួលេខ​ថ្មី របស់​អង្គការសហប្រជាជាតិ​ស្ដីពី​ពាណិជ្ជកម្ម បង្ហាញ​ឲ្យដឹងថា ការនាំ​ចូល​ស៊ីម៉ង់ត៍​​ដែល​មាន​ផ្ទុក​សារធាតុ អាបេ​ស្តុស ដើម្បី​យក​ទៅ​ប្រើប្រាស់ ក្នុង​ឧស្សាហកម្ម​សំណង់ នៅ​​ប្រទេស​កម្ពុជា បាន​កើនឡើង​សឹងតែ​ត្រីភាគ ចាប់ពី ឆ្នាំ ២០០៨ ដល់​ឆ្នាំ ២០០៩​។​ ​

ពិភពលោក​បាន​ដាក់​ប​ម្រាម​ហាម​ការប្រើប្រាស់​សារធាតុ​អាបេ​ស្តុស ដោយសារ​គេ ដឹងថា​​សារធាតុ​នេះ នាំឲ្យ​កើត​មហារីក​។​

​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍ និយាយថា តួលេខ​ទាំងនេះ​បង្ហាញ​ឲ្យដឹងថា គ្រឿងសំណង់​ភាគ​​ច្រើន នាំ​ចេញ​ពី​ប្រទេស​ម៉ាឡេស៊ី និង​ប្រទេស​ថៃ ចូលមក​ប្រទេស​កម្ពុជា​។​

​សារព័ត៌មាន​នេះ​បាន​ដកស្រង់​សម្ដី​របស់​លោកស្រី Laurie Kazan-Allen អ្នក​សម្រប​​សម្រួល​ឲ្យ​លេខាធិការដ្ឋាន​អន្តរជា​តិ​ផ្នែក​បម្រាម​អាបេ​ស្តុស ដែល​និយាយថា ប្រទេស​​កម្ពុជា​ប្រើ​អាបេ​ស្តុស​ជាច្រើន ហើយ​ថា​តួលេខ​នៃ​ការប្រើ​អាបេ​ស្តុស​នេះ​ក៏កើនឡើង​​កាន់តែ​ខ្ពស់​ទៅ​ដែរ​។​

​លោក​ស្រី​និយាយថា នេះ​គឺជា​ព័ត៌មាន​អកុសល ហើយ​ជា​រឿង​មិនល្អ​ទាល់តែ​សោះ​ចំពោះ​​ប្រទេស​កម្ពុជា ក្នុង​ការប្រើ​អាបេ​ស្តុស ក្នុង​ទ្រង់ទ្រាយ​ធំ​បែប​នេះ នៅពេល​ដែល​ពិភពលោក​​បាន​ដឹង​និង​ឮ​អំពី​គ្រោះថ្នាក់ ពាក់ព័ន្ធ​នឹង​សារធាតុ​អាបេ​ស្តុស​នេះ​។​

​ប្រធាន​ទិញ​សម្ភារៈ​សំណង់​ឲ្យ​ក្រុមហ៊ុន Chip Mong Group ដែលជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​គ្រឿង​​សម្ភារៈ​សំណង់​ក្នុងស្រុក និយាយថា ក្រុមហ៊ុន​របស់​លោក​បាន​នាំចូល​ស៊ីម៉ង់ត៍​មាន​សារធាតុ​​អេបេ​ស្តុស​ចំនួន​ពី ៣​ម៉ឺ​ទៅ​៥​ម៉ឺន​តោន ជា​រៀងរាល់​ខែ ពី​ក្រុមហ៊ុន Siam City Cement​ដែលជា​ក្រុមហ៊ុន​ថៃ​៕​



  Untitled Document
Untitled Document
From:
CAMBODIA
Login
User Name Password
forget password? register!
Untitled Document
Featured Properties for Sale

US$550,000

US$550

US$200,000

US$43,000

US$1,860,000

US$680,000

US$350

US$120,000

US$270,000
Untitled Document
Featured Properties for Rent

US$2,000

US$450

US$600

US$800

US$2,500

US$15,000

US$2,000

US$1,200

US$2,500
Untitled Document
Untitled Document
Copyright © 2009 by Khmer Property News. All rights reserved.
Bonna Realty Group | Khmer Beauty | Kounkhmerpit